Posts

Showing posts from February, 2020

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកលែងពន្ធប្រថាប់ត្រាចំពោះការទិញលំនៅដ្ឋានទាំងឡាយណាដែលមានតម្លៃក្រោម ៧ម៉ឺនដុល្លារ ក្នុងរយៈពេលពេញមួយឆ្នាំ

Image
  👥រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកលែងពន្ធប្រថាប់ត្រាចំពោះការទិញលំនៅដ្ឋានទាំងឡាយណាដែលមានតម្លៃក្រោម ៧ម៉ឺនដុល្លារ ក្នុងរយៈពេលពេញមួយឆ្នាំ ដែលជាកាចូលរួមសហការរបស់រាជរដ្ឋាភិបាលជាមួយនឹងបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានដែលបានចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានចុះបញ្ជីនៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាមួយនឹងការសម្រេចជួយសម្រួល និងគាំទ្រដល់វឌ្ឍនភាពនៃវិស័យលំនៅដ្ឋានដោយការលើកលែងពន្ធប្រថាប់ត្រារយៈពេលពេញមួយឆ្នាំសម្រាប់ការទិញផ្ទះដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញ និងលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុនអភវិឌ្ឍន៍លំនៅដ្ឋានទាំងអស់ជួយបញ្ចុះតម្លៃលំនៅដ្ឋានឱ្យទាបទៅតាមលទ្ធភាពដែលអាចធ្វើបាន។ នៅក្នុងពិធីថ្លែងសារពិសេសជូនជនរួមជាតិខ្មែរពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយនាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “អ្នកមានលុយគួរតែទៅទិញទៅ ព្រោះអាផ្ទះតម្លៃចាប់ពី ៧ម៉ឺនដុល្លារចុះក្រោម អត់ជាប់ពន្ធប្រថាប់ត្រានោះទេ។ ឥឡូវនេះមានផ្ទះតម្លៃសមរម្យលក់ឱ្យមន្ត្រីរាជការមិនអស់ ឥឡូវត្រូវបើកលក់ឱ្យប្រជាជនថែមទៀត។ មានផ្ទះដែលមានតម្លៃ ១០ម៉ឺន...

10ចំនុចនៃមនុស្សមានផ្នត់គំនិតវិជ្ជមាន

🤔១០ចំនុចដើម្បីកែរប្រែខ្លួនទៅជាមនុស្សវិជ្ជមាន៖ 1. សូមរក្សានូវផ្នត់គំនិតវិជ្ជមានជានិច្ចដោយស្វែងរកដំណោះស្រាយរាល់ពេលអ្នកជួបបញ្ហា។ 2. អ្នកត្រូវរាប់អានមនុស្សដែលមានផ្នត់គំនិតវិជ្ជមានដូចគ្នា ព្រោះបើអ្នកនៅជុំវិញខ្លួនយើងជាអ្នកសប្បាយៗយើងក៏សប្បាយដែល។ 3. ជៀសវាងក្នុងការចូលរួមនឹងការសន្ទនាដែលអវិជ្ជមាននិងអគតិ ព្រោះបើអ្នកនៅជុំវិញខ្លួនយើងជាអ្នកដែលកើតទុក្ខរាល់ថ្ងៃយើងក៏រស់នៅមិនសុខដែរ។ 4. បំបាត់ភាពអវិជ្ជមាននៅលើបណ្ដាញសង្គមរបស់អ្នកដោយ unfollow និង​hide​ ទំព័រឬមនុស្សមួយចំនួនដែលចែករំលែកតែភាពសោកទុក្ខនិងអវិជ្ជមាននៅលើបណ្តាញសង្គម។ 5. ឧកស្សាហ៍តាមដាននិងរៀនសូត្រពីអ្នកដែលផ្ដល់ភាពវិជ្ជមាននិងដំបូរមានល្អៗដល់អ្នក។ 6. អ្នកត្រូវចេះលើកទឹកចិត្តខ្លួនឯង និងកុំអន់ចិត្តរាល់ពេលដែលអ្នកបង្ករកំហុសអ្វីមួយ ព្រោះការបង្ករកំហុសគ្រាន់តែជាដំណាក់កាលមួយនៃការលូតលាស់របស់មនុស្សតែប៉ុន្នោះ។ 7. ជារៀងរាល់ព្រឹកអ្នកគួរជ្រើសរើសការងារដែលស្រួលធ្វើបំផុតឬអ្នកគិតថាអាចនឹងបញ្ជប់វាក្នុងពេលខ្លីមកធ្វើដើម្បីផ្តល់កំលាំងចិត្តដល់ខ្លួនឯងឲ្យធ្វើការងារដែលពិបាកជាងនេះបាន។​ ការងារទាំងនោះវាអាចជាកិច្ចការដែលសាមញ្ញបំផុតដូចជារៀបចំមុងភួយរបស់អ្នកបន្ទាប់ពីក្រោកពីដំណេក។ 8....