10ចំនុចនៃមនុស្សមានផ្នត់គំនិតវិជ្ជមាន
🤔១០ចំនុចដើម្បីកែរប្រែខ្លួនទៅជាមនុស្សវិជ្ជមាន៖
1. សូមរក្សានូវផ្នត់គំនិតវិជ្ជមានជានិច្ចដោយស្វែងរកដំណោះស្រាយរាល់ពេលអ្នកជួបបញ្ហា។
2. អ្នកត្រូវរាប់អានមនុស្សដែលមានផ្នត់គំនិតវិជ្ជមានដូចគ្នា ព្រោះបើអ្នកនៅជុំវិញខ្លួនយើងជាអ្នកសប្បាយៗយើងក៏សប្បាយដែល។
3. ជៀសវាងក្នុងការចូលរួមនឹងការសន្ទនាដែលអវិជ្ជមាននិងអគតិ ព្រោះបើអ្នកនៅជុំវិញខ្លួនយើងជាអ្នកដែលកើតទុក្ខរាល់ថ្ងៃយើងក៏រស់នៅមិនសុខដែរ។
4. បំបាត់ភាពអវិជ្ជមាននៅលើបណ្ដាញសង្គមរបស់អ្នកដោយ unfollow និងhide ទំព័រឬមនុស្សមួយចំនួនដែលចែករំលែកតែភាពសោកទុក្ខនិងអវិជ្ជមាននៅលើបណ្តាញសង្គម។
5. ឧកស្សាហ៍តាមដាននិងរៀនសូត្រពីអ្នកដែលផ្ដល់ភាពវិជ្ជមាននិងដំបូរមានល្អៗដល់អ្នក។
6. អ្នកត្រូវចេះលើកទឹកចិត្តខ្លួនឯង និងកុំអន់ចិត្តរាល់ពេលដែលអ្នកបង្ករកំហុសអ្វីមួយ ព្រោះការបង្ករកំហុសគ្រាន់តែជាដំណាក់កាលមួយនៃការលូតលាស់របស់មនុស្សតែប៉ុន្នោះ។
7. ជារៀងរាល់ព្រឹកអ្នកគួរជ្រើសរើសការងារដែលស្រួលធ្វើបំផុតឬអ្នកគិតថាអាចនឹងបញ្ជប់វាក្នុងពេលខ្លីមកធ្វើដើម្បីផ្តល់កំលាំងចិត្តដល់ខ្លួនឯងឲ្យធ្វើការងារដែលពិបាកជាងនេះបាន។ ការងារទាំងនោះវាអាចជាកិច្ចការដែលសាមញ្ញបំផុតដូចជារៀបចំមុងភួយរបស់អ្នកបន្ទាប់ពីក្រោកពីដំណេក។
8. ត្រូវរក្សានូវចិត្តជ្រះថ្លានិងជួយគេឲ្យបានច្រើន ព្រោះអ្នកនឹងទទួលបានភាពវិជ្ជមានបន្ថែមនៅពេលដែលអ្នកចែករំលែកភាពវិជ្ជមានទៅអ្នកដទៃ។ ពេលដែលអ្នកដទៃសប្បាយចិត្តដោយអំពើល្អរបស់យើងនោះយើងក៏សប្បាយចិត្តដូចគ្នា។
9. រឿងខ្លះយើងធ្វើមិនដឹងមិនលឺវាប្រសើរជាង។ រៀនបិទមាត់បិទត្រចៀកខ្លះដើម្បីឲ្យជីវិតយើងស្ងប់ស្ងាត់នៅក្នុងចំណោមសង្គមដែលពោពេញដោយភាពរញេរញៃ។
10. អ្នកត្រូវចាប់ផ្តើមផ្លាស់ប្ដូររបៀបរបបក្នុងការរស់នៅរបស់អ្នកឲ្យមានផាសុខភាពដោយចាប់ផ្តើមធ្វើលំហាត់ប្រាណឲ្យទៀងទាត់នឹងញុំអាហារដែលផ្តល់ផលប្រយោជន៍ដល់សុខភាពឲ្យបានច្រើន។

Comments
Post a Comment